news

រំជួលចិត្ត! ប្រាក់រង្វាន់ M-150 ជួយមួយគ្រួសារតែម្តង!

កំពុងតែបាត់បង់ចំណូលមួយភាគក្នុងគ្រាជំងឺកូវីដរាតត្បាតនេះផង ភរិយាក៏ឈប់ធ្វើការព្រោះឆ្លងទន្លេមើលថែកូនទៀត បន្ទុកជីវភាពកាន់តែធ្ងន់ ស្រាប់តែឈ្នះបាន 5លានរៀល ពី M-150 លោក ស៊ុន សាក់ បានបង្ហើបថា លោកមានទេវតាតាមជួយ។ ព្រះតាមជួយឬយ៉ាងណា? តោះតាមដានស្តាប់ការរៀបរាប់របស់លោកជាបន្តទៀត។
លោក ស៊ុន សាក់ អាយុ 32ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មកភ្នំពេញធ្វើជាប្រធានក្រុមកម្មករសំណង់ម្នាក់ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់មួយដែលមានទីតាំងនៅកោះពេជ្រ។ ជារៀងរាល់ព្រឹក លោកតែងតែងើបពីព្រឹក ម៉ោង 5ភ្លឺមកធ្វើការ ហើយមុនចាប់ផ្តើមធ្វើការ លោកតែងតែញ៉ាំ M-150 មួយដប ដើម្បីដាស់ស្មារតីលោកឲ្យស្រស់ថ្លា និងមានថាមពលខ្លាំងក្លាក្នុងការបំពេញការងារពេញមួយថ្ងៃ។

ដូចសព្វដង លោកទិញ M-150 ហើយបើកគម្របញ៉ាំភ្លាម នៅកន្លែងអ្នកលក់នៅជិតកោះពេជ្រនោះ ស្រាប់តែលោកមើលទៅលើគម្របដបសំណាងព្រះជួយលោកនៅថ្ងៃនោះ មានតួលេខច្រើនខុសធម្មតា លោកក៏ពិនិត្យច្បាស់ទៅ គឺលោកឈ្នះទឹកប្រាក់បានដល់ទៅ 5 លានរៀល ធ្វើឲ្យលោករំភើបរីករាយ ជិះម៉ូតូ ហើបគូទពីកែប ទម្រាំជិះដល់កន្លែងធ្វើការ។

មើលពីមួយជ្រុង ទឹកប្រាក់រង្វាន់ដ៏ច្រើននេះបានជួយស្រោចស្រង់ជីវិតគ្រួសារទាំងមូលរបស់លោកដែលកំពុងជួបទុក្ខលំបាក ប៉ុន្តែអ្វីដែលពិសេសនោះគឺ ការបង្កើនជំនឿចិត្តតស៊ូក្នុងជីវិតរបស់លោក កាន់តែមោះមុតក្នុងការពុះពារជំនះឧបសគ្គឈានទៅរកភាពជោគជ័យ ព្រោះលោកជាបុរសម្នាក់ខំប្រឹងធ្វើការមិនខ្លាចហត់នឿយ រ៉ាប់រងជីវិតគ្រួសារ ដែលមានប្រពន្ធ និងកូនស្រីតូច2នាក់នៅក្នុងបន្ទុក។ លោកបង្ហើបថាឃើញប្រពន្ធសរសៃខ្ចី និងកូនតូចមិនមានអ្នកមើលថែ គាត់សម្រេចចិត្តឲ្យប្រពន្ធឈប់ធ្វើការ ទោះបីដឹងថាបាត់បង់ចំណូលពីប្រពន្ធ ជីវិតគ្រួសាររឹតតែលំបាក ហើយការងារថែមម៉ោងលោកក៏កាត់បន្ថយព្រោះបញ្ហាជំងឺកូវីដ ព្យុះវេទនាមួយនេះ លោកតស៊ូជំនះដោយភាពអត់ធ្មត់បំផុត មានទាំងខ្ចីបុលគេចាយផង កូនឈឺផង។

មិនបានបោះបង់ការតស៊ូ រហូតដល់លោកមានសំណាងធំពី M-150 ដែលធ្វើឲ្យលោកមានជំនឿថា លោកមានទេវតាតាមជួយថែ ពិតប្រាកដ ព្រោះមុនពេលចង់ឲ្យទេវតាជួយ យើងត្រូវជួយខ្លួនឯងមុនសិន។
ជាមួយជំនឿនេះ លោកក៏សូមអរគុណយ៉ាងខ្លាំងដល់ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង M-150 ដូចជាព្រះរបស់របស់ ដែលបានផ្តល់សំណាងនេះមកជួយស្រោចស្រង់ជីវិតអតិថិជន ដូចជារូបគាត់ ដោយលោកបានប្រាប់ថា លោកជាអតិថិជនម្នាក់មិនប្រែប្រួលចិត្ត ព្រោះរសជាតិ M-150 ទាំងឆ្ងាញ់ ទាំងមានកម្លាំង ធ្វើការស្វាហាប់បានពេញមួយថ្ងៃ។

ភេសជ្ជៈប៉ូវកម្លាំងនាំមុខគេ M-150 នឹងនៅតែបន្តផ្តល់សំណាងដ៏ច្រើន អតិថិជននឹងឈ្នះប្រាក់លានភ្លាមៗ តាមរយៈការពិសាភេសជ្ជៈរបស់ខ្លួន «រង្វាន់កាន់តែច្រើនកម្លាំងកាន់តែខ្លាំងភ្លាមៗ» ដែលមានរង្វាន់សរុបច្រើនជាង 1០,០០០,០០០,០០០០រៀល (ដប់ពាន់លានរៀល) ដោយគ្រាន់តែពិនិត្យក្រោមគម្របដបភេសជ្ជៈប៉ូវកម្លាំង M-150 អ្នកអាចមានសំណាងក្លាយជាអ្នកឈ្នះរង្វាន់ធំដល់ទៅ 50លានរៀល ៕

អត្ថបទទាក់ទង