Breaking News

ភ្ញាក់ផ្អើល! អ្នកសារព័ត៌មាន០២នាក់ ត្រូវក្រុមអ្នកញៀនល្បែងវាយរងរបួស ហើយយកទូរស័ព្ទពីជនរងគ្រោះអស់៤គ្រឿង

(ស្ទឹងត្រែង)៖  ម្ចាស់ទីតាំងបនល្បែងដ៏ធំមួយកន្លែង នៅក្រុងស្ទឹងត្រែង រួមនិងបក្ខពួក បានរងបណ្ដឹង។  ពីអ្នកសារព័ត៌មានពីបទ ហិង្សាដោយចេតនា វាយប្លន់យកទូរស័ព្ទដៃអស់៤គ្រឿង ដោយជនរងគ្រោះទាមទារសំណងជំងឺចិត្តចំនួន៤០.០០០$ ។ ជនរងគ្រោះទី១ឈ្មោះ ជា ទូច ភេទប្រុសអាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ{ភ្នែកម្នាស់PNM} ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ (របួសស្រាល) បាត់បង់ទូរស័ព្ទ៣គ្រឿង។ ទី២ឈ្មោះ វុធ សុភ័ក្រ ភេទប្រុសអាយុ៣៣ឆ្នាំភ្នាក់ងារព័ត៌មាន{កូនខ្មែរម្ចាស់ប្រទេស} មានទីលំនៅឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ។ (របួសធ្ងន់)បាត់បង់ទូរស័ព្ទដៃ១គ្រឿងផងដែរ។ ជនរងគ្រោះបានប្រាប់នៅល្ងាចថ្ងៃទី២៦.១០.២០២០ថា៖ ពួកខ្លួនពិតជាហួសចិត្តជាខ្លាំងចំពោះ អាជ្ញាធរនិងសមត្ថកិច្ចខេត្តស្ទឹងត្រែង…!។ ហាក់បីដូចជាត្រូវគ្នាជាប្រព័ន្ធ ជាមួយម្ចាស់ទីតាំងបនល្បែង និងក្រុមអ្នកញៀនល្បែង។  ពោលគឺ!ក្រោយបង្កហេតុ ជនរងគ្រោះបានបើករថយន្តដើរប្ដឹង ទៅសមត្ថកិច្ចពាក់ព័ន្ធ។ ប៉ុន្តែគ្មាននរណាអើពើទទួលបណ្ដឹងឬរកដំណោះស្រាយអោយទេ..?ដោយដេញពីមួយទៅមួយ។  ជនរងគ្រោះថា៖ ក្រោយពួកខ្លួនត្រូវក្រុមអ្នកញៀនល្បែង វ៉ៃប្លន់យកទូរស័ព្ទ គឺបានមកដាក់ពាក្យបណ្ដឹង។ នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ភ្លាមៗ កាលពីរសៀលថ្ងៃទី២៥.១០.២០២០ ប៉ុន្តែពុំមានអ្នកទទួលបណ្ដឹងឡើយ!? ។ ហើយមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹងនៅអធិការនគរបាលក្រុងស្ទឹងត្រែង …

Read More »

កូនសិស្សរ៉ាស្មាច់! ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកមកហើយ ចេញមកវិញមិនកែខ្លួន លួចបន្ថែម ត្រូវគេចាប់បាន វ៉ៃទ្រោមខ្លួន…………..

ភ្នំពេញ៖  ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃច័ន្ទ ១០កើត ខែកត្តិក ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំ ផ្ទាល់ ដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋានគរបាលស្រុកមុខកំពូល ឃាត់ខ្លួនជនសង្ស័យបាននៅ ចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ មុខសញ្ញាចាស់ម្នាក់ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកមកហើយ ពេលនេះបានធ្វើសកម្មភាពកាច់កម៉ូតូដោយមានប្រើកាំភ្លើងខ្លីផងនោះ ពេលនេះត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវបង្ក្រាបបានជាក់ស្ដែង បានម្នាក់ទៀតដែលកន្លងមកជនសង្ស័យនេះរត់គេចពីសំណាញច្បាប់។ ជនសង្ស័យមាន ឈ្មោះ ទូច ប៊ុនហាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ …

Read More »

ក្តៅៗ!! សម្តេចតេជោ ហ៊ុន សែន ស្នើប្រមុខរដ្ឋស្តីទីកាត់យកភូមិចំនួន៥ ក្នុងសង្កាត់ ដើមមៀន -ព្រែកឫស្សី -តាក្តុល- ព្រែកហូរ ស្ថិតក្រោមការ គ្រប់គ្រងរបស់ខណ្ឌដង្កោ

ភ្នំពេញៈ  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើលិខិតគោរពជូនសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីថា រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តកណ្តាល បានធ្វើលិខិតមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកផ្ទៃដីទំហំ៣៧៦ហិកតា ពីក្រុងតាខ្មៅ ខេត្តកណ្តាល ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របតាមស្មារតីនៃលិខិតលេខ ១៩០ សជណ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដោះស្រាយផលប៉ះពាល់ និងជួយសម្រួល ដល់ការអនុវត្តគម្រោងប្លង់មេសម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាការជួយសម្រួល ដល់ការគ្រប់គ្រងរដ្ឋបាល កិច្ចការអភិវឌ្ឍន៍ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ និង ការងារសង្គមផ្សេងៗ។ លិខិតនេះ បានធ្វើឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដែលទើបធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន បន្តថា ផ្អែកតាម …

Read More »

ពលការិនីម្នាក់ដែលត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិនអស់ជាងពីរឆ្នាំត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាពហើយ

ភ្នំពេញ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ឲ្យដឹងថា ពលការិនីម្នាក់ដែលបានធ្វើវីដេអូឃ្លីបបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិនអស់ជាងពីរឆ្នាំដោយរងទុក្ខលំបាក និងស្នើសសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជា ជាទឹកដីកំណើតរបស់ខ្លួនវិញនោះ ត្រូវបានត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាពហើយ កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។ ឯកឧត្តម បានរំឮកឲ្យដឹងថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំនាញបានទទួលព័ត៌មាន ពីក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដែលបានបង្ហោះជាឃ្លីបវីដេអូរយៈពេល១នាទី និង៤៩វិនាទី អះអាងថានាងត្រូវចាញ់បោកមេខ្យល់ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ និងបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។ ដោយសារសាច់ញាតិនារីរងគ្រោះបានផ្លាស់ប្តូរទីលំនៅពីខេត្តកំពង់ចាម ទៅនៅឯអន្លង់វែង និងដោយមានសំណូមពរពីក្រុមគ្រួសារគាត់ផងនោះ សមត្ថកិច្ចបានអនុញ្ញាតឲ្យនារីរងគ្រោះទៅបន្តអនុវត្តវិធានចត្តាឡីស័កនៅមណ្ឌលសុខភាពអន្លង់វែង ។ ដោយឡែក នាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជន កំពុងធ្វើកិច្ចសហប្រតិបត្តិការបន្តជាមួយក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លើករណីនារីរងគ្រោះនេះ និងបន្តធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណមេខ្យល់ ដែលបានប្រព្រឹត្តអំពើឆបោកលើនារីរងគ្រោះនេះ …

Read More »

វ៉ាន់ នី​ឡា ចែករំលែក​សារ​មួយ ពាក់ព័ន្ធ​នឹង​ការ​មានកូន​មុន​រៀបការ ស្រាប់តែ​ប៉ះ​ពាក្យសម្ដី​គ្នា ឆ្លើយឆ្លង​បែកផ្សែង

ប្រិយមិត្ត​បានដឹង​រួចមកហើយ​ថា​ តារា​កំប្លែង​កញ្ញា​វ៉ាន់ នី​ឡា កាលពី​ថ្ងៃទី​១៣ ខែកញ្ញា កន្លងទៅនេះ បាន​បង្ហោះ​រូបថត​របស់ខ្លួន​៣​សន្លឹក​ស្ថិតក្នុង​សភាព​​ពោះ​ប៉ោង​ អមដោយ​ការ​សរសេរថា​«​កុំ​មាត់​» ធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​សង្ស័យ​ថា រូបនាង កំពុងតែ​មានកូន​មុនពេល​រៀបការ។តាមរយៈ​រូប និង​សារ​យ៉ាងខ្លី​នេះ ក៏​ត្រូវបាន​គេហទំព័រ​អន​ឡាញ​ជាច្រើន​យកទៅ​ចុះផ្សាយ ដោយ​ដាក់​ការសង្ស័យ​បែបនេះ​ផងដែរ ហើយ​ក្នុងចំណោម​ការចុះផ្សាយ​ជាច្រើន​នោះ សាមីខ្លួន​កញ្ញា​វ៉ាន់ នី​ឡា បាន​ចែករំលែក​គេហទំព័រ​មួយ ចូលទៅ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​នាង​មិនបាន​បកស្រាយ​អ្វី​ទាំងអស់ គ្រាន់តែ​សរសេរ​សារ​យ៉ាងខ្លី​ថា​«xD»​។លុះ​នៅ​ថ្ងៃ​១៨ ខែកញ្ញា ឆ្នាំ​២០២០​ដដែល​នេះ កូន​លោកតា​វ៉ិ​ច​ទ័​រ​រូបនេះ ក៏បាន​ចែករំលែក​សារ​មួយ​ពាក់ព័ន្ធ​នឹង​ការ​មានកូន​មុន​ការ ចូលក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​មិន​សរសេរ​អ្វី​ទាំងអស់ គ្រាន់តែ​ដាក់​រូប​បេះដូង សម្ដែង​ការពេញចិត្ត​ចំពោះ​សារ​នោះ​ប៉ុណ្ណោះ។​ចំពោះ​សារ​នោះ មាន​ខ្លឹមសារ​ថា «​មានកូន អត់​បានការ​ខុស​ដែល​មែន ???​ប្រសិនបើ​អ្នកជា​អ្នក​ចិញ្ចឹម​បីបាច់​ខ្ញុំ អោយ​បាយ​ខ្ញុំ​ស៊ី អោយ​លុយ​ខ្ញុំ​ចាយ ចាំ​អ្នក​មក​ថាអោយ​ខ្ញុំ​ ? ​ តែ​សុំ​ប្រាប់ថា ម្តាយ ឪពុក​ខ្ញុំ​គាត់​មិន​ថា​ទេ ​អោយតែ​ខ្ញុំ​រស់នៅ​មាន​សុភមង្គល រស់នៅ​ជាមួយ​មនុស្ស​ល្អ អោយ​តម្លៃ​ខ្ញុំ គាត់​សប្បាយចិត្ត​ណាស់​ហើយ​ទោះ​មិនបានការ​ក្តី​ ​ ​តែ​អ្នក​ក្នុង​ឋានៈ​អ្វី​ហ៊ាន​មក​និយាយ​ខ្ញុំ ខ្ញុំ​អត់​បាន​ទៅសុំ​បាយ​អ្នក​ស៊ី​ផង​ហ្នឹង ???»​។​ តាមរយៈ​ការចែករំលែក​នេះហើយ …

Read More »

បើដឹងមុខងារថ្មីៗម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST…បានដឹងថាជីវិតកាន់តែងាយស្រួល និងឆ្លាតវៃប៉ុណ្ណា…!!

(ភ្នំពេញ) ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០៖ បងៗសុភាពនារីស្ត្រីមេផ្ទះដ៏ឆ្លាតវៃទាំងអស់តែងតែស្រមៃចង់បានការរស់នៅដែលពោរពេញដោយភាពងាយស្រួល និងមានពេលវេលាសម្រាកពីការងារដ៏មមាញឹកពេញមួយថ្ងៃដោយមិនចាំបាច់ត្រូវខ្វាយខ្វល់ក្នុងចិត្ត និងធុញថប់ត្រូវមកចំណាយពេលរាប់ម៉ោង ឬក៏អាចអូសដល់កន្លះថ្ងៃទើបបោករួចរាល់ទៀតទេ! ជាមួយនឹងម៉ាស៊ីនបោកគក់ សាមសុង Add-Wash ម៉ូឌែល WW90K54E0UW/ST បញ្ហាទាំងអស់ហ្នឹងគឺគ្រាន់តែជារឿងព្រេង ឬរឿងអតីតតែប៉ុណ្ណោះ…! កាលពីវគ្គមុនក្រុមហ៊ុនបានធ្វើការបង្ហាញពី៖– មុខងារបោកលឿនរហ័សសម្រាប់ខោអាវតិច– មុខងារបោកសន្សំសំចៃភ្លើង– មុខងារបោកសម្អាតដោយចំហាយទឹកក្តៅសម្លាប់មេរោគ…បាក់តេរី…អាឡែកហ្ស៊ីផ្សេងៗបាន 99.90%– មុខងារសម្រាប់បោកសម្លៀកបំពាក់ក្មេង ឬកូនតូច– មុខងារបោកសម្អាតសម្ភារៈបន្ទប់គេង កម្រាលពូក ស្រោមខ្នើយ ។ល។– មុខងារបោកសន្សំសំចៃទឹក-ភ្លើង និងមុខងារបោកខោអាវធ្វើការជាដើម… ប៉ុន្តែថ្ងៃនេះក្រុមហ៊ុននឹងបង្ហាញជូននូវជម្រើសមុខងារដ៏វៃឆ្លាតផ្សេងទៀតដែលល្អស័ក្តិសមបំផុតសម្រាប់តម្រូវការលោកអ្នកដូចខាងក្រោមនេះ៖* Daily Washនេះគឺជាមុខងារបោកសម្លៀកបំពាក់ប្រចាំថ្ងៃដែលផ្តល់នូវភាពងាយស្រួលដល់លោកអ្នកក្នុងការបោកសម្លៀកបំពាក់ដោយមិនចាំបាច់ត្រូវចុចប៊ូតុងច្រើនព្រោះម៉ាស៊ីនបោកនឹងធ្វើការចងចាំនូវមុខងារដែលលោកអ្នកធ្លាប់ជ្រើសរើសបោករាល់ថ្ងៃ និងញឹកញាប់ជាប់ជានិច្ច!* Dark Garmentមុខងារនេះគឺសម្រាប់បោកសម្លៀកបំពាក់ណាដែលមានពណ៌ដិត ឬក្រម៉ៅ។ម៉ាស៊ីននឹងធ្វើការបោកជម្រះច្រើនទឹកលើសមុខងារបោកធម្មតាដើម្បីអោយសម្លៀកបំពាក់ស្អាតល្អ។* Woolមុខងារនេះគឺល្អស័ក្តិសមបំផុតសម្រាប់ប្រភេទសម្លៀកបំពាក់សាច់ក្រណាត់ចាក់ឬសាច់អំបោះដែលធ្វើការបោកសម្អាតដោយយកចិត្តទុកដាក់ និងថ្នមបំផុត! ដូច្នេះលោកអ្នកនឹងលែងបារម្ភថាសម្លៀកបំពាក់សាច់ក្រណាត់ចាក់រសាត់សរសៃអំបោះ…រួចដាច់សាច់ក្រណាត់ទៀតឡើយ…!! យ៉ាងម៉េចដែរ? យើងនឹងមិនសួរលោកអ្នកថាមុខងារមួយណាជាជម្រើសនៃការបោកគក់របស់លោកអ្នកឡើយ…ប៉ុន្តែយើងជឿជាក់ និងប្រាកដចិត្តថាលោកអ្នកពិតជាត្រូវការនូវជម្រើសទាំងអស់នេះជាក់ជាពុំខានឡើយ…! ត្រូវអត់? និយាយដូចដឹងចិត្ត…មិនត្រឹមតែដឹងចិត្តទេ…ថែមទាំងធ្វើឱ្យសប្បាយចិត្តទៀតផង!! សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនតាមរយៈទូរស័ព្ទឥតគិតថ្លៃលេខ៖ 1800-20 32 32 …

Read More »

ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់សម្រុកទៅកំសាន្តនៅសមុទ្រយ៉ាងកកកុញដោយមិនខ្លាចជំងឺកូវីដ ១៩ ស្របពេលប្រទេសមួយនេះមានតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ជាមធ្យមជាង ៨០០ នាក់ក្នុងមួយថ្ងៃ

ប្រេស៊ីល៖ ពលរដ្ឋប្រេស៊ីលរាប់ពាន់នាក់ត្រូវបានគេប្រទះឃើញនាំគ្នាទៅកំសាន្តនៅតំបន់មាត់សមុទ្រយ៉ាងសប្បាយរីករាយដោយមិនខ្លាចឆ្លងជំងឺកូវីដ ១៩ ទាល់តែសោះ ខណៈអាជ្ញាធរសុខាភិបាលបានចេញសេចក្តីប្រកាសហាមមិនឲ្យពលរដ្ឋធ្វើការជួបជុំគ្នាទ្រង់ទ្រាយធំឡើយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា តំបន់មាត់សមុទ្រមួយនេះមានឈ្មោះថា Ipanema ស្ថិតនៅក្នុងក្រុង Rio de Janeiro ភាគខាងត្បូងប្រទេសប្រេស៊ីល ហើយតំបន់ឆ្នេរសមុទ្រមួយនេះគឺជាកន្លែងកំសាន្តដ៏មានសក្តានុពលបំផុតរបស់ប្រទេសប្រេស៊ីលផងដែរ។ ពលរដ្ឋប្រេស៊ីលទាំងអស់នោះត្រូវបានគេប្រទះឃើញបានប្រមូលផ្ដុំគ្នាយ៉ាងកកកុញដោយមិនបានរក្សាគំលាតសង្គមទាល់តែសោះ ហើយសូម្បីតែម៉ាស់ក៏ពួកគេមិនបានពាក់ដែរ។ សម្រាប់ក្រុមអ្នកជំនាញបានមើលឃើញថា ឥរិយាបថគឃ្លើននេះបានកើតឡើងស្របពេលដែលប្រទេសប្រេស៊ីលមានតួលេខអ្នកស្លាប់ដោយជំងឺកូវីដ ១៩ គិតជាមធ្យមប្រចាំថ្ងៃគឺមានចំនួន ៨២០ នាក់ក្នុងមួយថ្ងៃ។ ក្រុមអ្នកជំនាញបានបញ្ជាក់ផងដែរថា មូលហេតុដែលជំរុញឲ្យពលរដ្ឋប្រេស៊ីលសម្រុកទៅកំសាន្តនៅឆ្នេរសមុទ្រយ៉ាងច្រើនដូចនេះគឺដោយសារតែពួកគេស្ត្រេសនឹងការឃុំខ្លួននៅក្នុងផ្ទះខ្លាំងពេកក្នុងរយៈពេលជាច្រើនខែមកនេះ។ សូមបញ្ជាក់ជូនថា ប្រេស៊ីលគឺជាប្រទេសដែលមានចំនួនអ្នកជំងឺកូវីដ ១៩ ច្រើនបំផុតលំដាប់ទី ៣ នៅលើពិភពលោកបន្ទាប់ពីអាមេរិក និងឥណ្ឌា ហើយគិតត្រឹមពេលនេះប្រេស៊ីលមានអ្នកជំងឺកូវីដសរុបនៅទូទាំងប្រទេសចំនួន ៤ ១៤៧ ៧៩៤ ករណី និងស្លាប់សរុបចំនួន ១២៧ ០០១ ករណី៕

Read More »

រំជួលចិត្ត! ប្រាក់រង្វាន់ M-150 ជួយមួយគ្រួសារតែម្តង!

កំពុងតែបាត់បង់ចំណូលមួយភាគក្នុងគ្រាជំងឺកូវីដរាតត្បាតនេះផង ភរិយាក៏ឈប់ធ្វើការព្រោះឆ្លងទន្លេមើលថែកូនទៀត បន្ទុកជីវភាពកាន់តែធ្ងន់ ស្រាប់តែឈ្នះបាន 5លានរៀល ពី M-150 លោក ស៊ុន សាក់ បានបង្ហើបថា លោកមានទេវតាតាមជួយ។ ព្រះតាមជួយឬយ៉ាងណា? តោះតាមដានស្តាប់ការរៀបរាប់របស់លោកជាបន្តទៀត។លោក ស៊ុន សាក់ អាយុ 32ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ មកភ្នំពេញធ្វើជាប្រធានក្រុមកម្មករសំណង់ម្នាក់ ដែលកំពុងធ្វើការនៅក្នុងការដ្ឋានសំណង់មួយដែលមានទីតាំងនៅកោះពេជ្រ។ ជារៀងរាល់ព្រឹក លោកតែងតែងើបពីព្រឹក ម៉ោង 5ភ្លឺមកធ្វើការ ហើយមុនចាប់ផ្តើមធ្វើការ លោកតែងតែញ៉ាំ M-150 មួយដប ដើម្បីដាស់ស្មារតីលោកឲ្យស្រស់ថ្លា និងមានថាមពលខ្លាំងក្លាក្នុងការបំពេញការងារពេញមួយថ្ងៃ។ ដូចសព្វដង លោកទិញ M-150 ហើយបើកគម្របញ៉ាំភ្លាម នៅកន្លែងអ្នកលក់នៅជិតកោះពេជ្រនោះ ស្រាប់តែលោកមើលទៅលើគម្របដបសំណាងព្រះជួយលោកនៅថ្ងៃនោះ មានតួលេខច្រើនខុសធម្មតា លោកក៏ពិនិត្យច្បាស់ទៅ គឺលោកឈ្នះទឹកប្រាក់បានដល់ទៅ 5 លានរៀល ធ្វើឲ្យលោករំភើបរីករាយ ជិះម៉ូតូ ហើបគូទពីកែប ទម្រាំជិះដល់កន្លែងធ្វើការ។ មើលពីមួយជ្រុង ទឹកប្រាក់រង្វាន់ដ៏ច្រើននេះបានជួយស្រោចស្រង់ជីវិតគ្រួសារទាំងមូលរបស់លោកដែលកំពុងជួបទុក្ខលំបាក ប៉ុន្តែអ្វីដែលពិសេសនោះគឺ ការបង្កើនជំនឿចិត្តតស៊ូក្នុងជីវិតរបស់លោក …

Read More »

ដួង ម៉ានិច និងយូប៊ីន ចាប់ដៃគ្នាគ្រងតំណែងតួអង្គធំៗទាំងពីរនាក់ នៅក្នុងរឿងភាគថ្មីរបស់ភីអិនអិន

ខ្សែភាពយន្តភាគខ្មែរដ៏ថ្មីសន្លាងមួយទៀតហើយ ដែលនឹងជិតរំកិលខ្លួនមកបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ជាមួយនឹងសាច់រឿងប្លែក អមដោយតារាសម្តែងល្បីៗជាច្រើនដួង។ ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសារ ដែលជាចំណងដៃថ្មី បន្ទាប់ពីរឿងភាគខ្មែរ អ្នកទីបី ត្រូវបានបញ្ចប់ទៅ ហើយក្នុងនោះ ទស្សនិកជន ក៏នឹងបានផ្លាស់ប្តូរអារម្មណ៍ ក៏ដូចជាចំណីចក្ខុ ពីសាច់រឿងបែបសម័យ មកជាបុរាណវិញម្តង។ ទន្ទឹមនឹងការនាំយកនូវ ភាពយន្តភាគបុរាណខ្មែរនេះដែរ អ្វីដែលកាន់តែអង្រួនបេះដូងទស្សនិកជន ហ្វេនៗទាំងអស់ឲ្យមានការភ្ញាក់ផ្អើលនោះ គឺនឹងមានវត្តមានសម្តែងតួអង្គធំពីរដួង គឺ កញ្ញា ដួង ម៉ានិច និងកញ្ញា យូ ប៊ីន ដែលពួកគេនឹងចាប់ដៃគ្នា សម្តែងរួមគ្នានៅក្នុងរឿងនេះតែម្តង។ នាង កុល អ្នកបម្រើនៅក្នុងផ្ទះរបស់លោកចក្រី ដែលសម្តែងដោយកញ្ញា ដួង ម៉ានិច ហើយក៏ជាតួអង្គយ៉ាងសំខាន់ក្នុងការធ្វើឲ្យផ្ទៃរឿងទាំងមូលបង្កើតនូវចំណងបញ្ហា រហូតឆ្លងជាតិ។ ចំណែកឯ កញ្ញា យូប៊ីន តម្រូវដើរតួសម្តែង ជាតួអង្គ នាងនាថ ដែលជាកូនស្រីរបស់លោកចក្រី ជានារីដែលមានរូបសម្រស់ស្រស់សោភាព។ រវាង តួអង្គ នាងកុល និង នាងនាថ …

Read More »

រយពាន់ឧបសគ្គរបស់នារីព្រៃភ្នំ នាងម៉ាវ៉ាឌី នឹងលេចជាសាច់រឿងភាគថៃថ្មីមួយនៅភីអិនអិន សប្តាហ៍នេះ

ដើម្បីផ្លាស់ប្តូរ នូវចំណីចក្ខុទស្សនិកជន សម្រាប់ចំណងដៃថ្មីមួយទៀត ពីស្ថានីយ៍ទូរទស្សន៍ភីអិនអិន បានពាំនាំយកនូវរឿងភាគល្អៗមើលជាច្រើនរឿង មកបំពេញជូនទៅតាមសំណូមពររបស់អ្នកគាំទ្រទាំងឡាយ។ បណ្តាហ្វេនៗ ដែលតែងតែគាំទ្រនូវខ្សែភាពយន្តភាគថៃ នៅសប្តាហ៍នេះដែរ លោកអ្នកនឹងបានទទួលនូវចំណីអារម្មណ៍ ប្លែកភ្នែក ពីសាច់រឿងមួយរឿងទៀតផងដែរ។ វាសនាកញ្ញាព្រៃភ្នំ ដែលនឹងមានវត្តមាននៅក្នុងសប្តាហ៍នេះ បន្ទាប់ពីរឿង ស្នេហ៍ធ្លាក់ពីលើមេឃនឹងត្រូវបានបញ្ចប់ទៅ។ ជាសាច់រឿង ដែលមានលក្ខណៈខុសប្លែកពីរឿងមុនៗ ទាំងតួអង្គសម្តែង និងខ្លឹមសារនៃរឿងទាំងមូល។ ជាមួយអត្ថន័យនៃចំណងជើង ទស្សនិកជនប្រហែលជាអាចកាត់យល់បានថា ជារឿងដែលបង្ហាញពីបរិបទនៃការរស់នៅ ពីរ ផ្សេងគ្នា រវាងអ្នកព្រៃភ្នំ និងអ្នកទីក្រុង។ នៅក្នុងសាច់រឿងនេះដែរ គឺនឹងរៀបរាប់ពីខ្សែជីវិតក្មេងស្រីព្រៃភ្នំម្នាក់ដែលត្រូវបានគេយកទៅរស់នៅឯទីក្រុង ដោយសារតែឪពុករបស់នាងបានស្លាប់ចោលនាងបាត់ទៅ។ ជានិស្ស័យ ដែលបណ្តាលឲ្យកម្លោះទីក្រុង បានមកជួបគ្នាជាមួយនឹឹងក្រមុំព្រៃភ្នំ ប៉ុន្តែពួកគេបានឆ្លងកាត់នូវឧបសគ្គ ទាំងផ្លូវកាយ ផ្លូវចិត្តជាច្រើន ដែលពេលខ្លះ ធ្វើឲ្យចំណងស្នេហារបស់ពួកគេទាំងពីរ ស្ទើរតែបែកឆ្ងាយពីគ្នាថែមទៀតផង។ សុងប៉ាប៉ូគឺ ជាបុរសទីក្រុងមានទ្រព្យស្តុកស្តម្ភម្នាក់ដែលចូលចិត្តសត្វព្រៃនិងខាងក្រៅ។ គាត់គឺជាមិត្តល្អបំផុតជាមួយឪពុករបស់ Mewadee ដែលរស់នៅក្នុងភូមិតូចមួយក្នុងព្រៃ។ ថ្ងៃមួយសុងប៉ាប៉ូចូលព្រៃដើម្បីបោះជំរុំជាមួយឪពុករបស់ Mewadee ។ ជាអកុសល ថ្ងៃមួយ ឪពុករបស់នាង …

Read More »